- អីចឹង,តើពួកយើងគួរទិញយកមួយណា? 

– ខ្ញុំមិនដឹងដែរតែខ្ញុំពេញចិត្តពណ៌ខៀវ…

– ពណ៌ខៀវអ្ហេស? តែយងមិនដែលទិញពណ៌នេះជូន ស៊ីល្វីទេណា។

– គិតមើលសិនទៅ ហ៊ឺ…ឯងនិយាយចឹងក៍ម្យ៉ងដែរ, ឥឡូវជ្រើសមើល ខ្សែដៃនេះមើល វាល្អអត់?

– មែនហើយ ខ្ញុំពេញចិត្តវាណាស់…ឯងគិតពីស្អីហ្នឹង?

– ហ៊ឺ…មិនប្រាកដថាគេពេញចិត្តឬអត់ទេហ្ន៎…ពិបាកជ្រើសរើសណាស់។ ខ្ញុំដូចជារុញរាម៉េចមិនដឹងទេ…

– ឯងរុញរាមិនដឹងជ្រើសរើសមួយណាមែនទេ?

– ពិតហើយ, រវាងខ្សែដៃពណ៌ក្រហម និងពណ៌ខៀវនេះ មិនដឹងយកមួយណាទេ

– កុំខ្វល់ច្រើនពេកយកទាំងពីរ ទៅ

– ឯងឆ្កួតទេអ្ហេស បើជូនទៅទាំងពីរនិង ធ្វើឱ្យគេរង្គៀសចិត្តហើយ

– ប៉ុន្តែមិនចឹងទេ ពីព្រោះរបស់ពីនេះផ្សេងគ្នា បើយើងជូនទាំងពីរ នោះគេកាន់តែសប្បាយចិត្តថែមទៀត

 

Voir le texte en français